ការសម្ដែងការគួរសម និងជំនួបពិភាក្សា ស្ដីពី កិច្ចសហប្រតិបត្តិការលើកម្មវិធីលើកកម្ពស់លទ្ធផលសិក្សាលើមុខវិជ្ជា គណិតវិទ្យា

នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​អង្គការ VVOB មក​ពី​ប្រទេស​បែលហ្សិក​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការVVOB ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ពេល​បច្ចុប្បន្ន និង​​ពេល​អនាគត VVOB ដោយ​កំណត់​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​ថ្មី​រយៈពេល​៥ឆ្នាំ ២០១៧ ​​​​​​​​​​​​​​​-២០២១ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​លទ្ធផល​សិក្សា​លើ​មុខវិជ្ជា គណិតវិទ្យា ឲ្យ​ប្រសើរ​ឡើង​នូវ​បំណិន​បង្រៀន​លើ​មុខវិជ្ជា​គណិតវិទ្យា និង​វិធី​គ្រប់គ្រង​ថ្នាក់រៀន៕

2017-10-19T14:04:30+00:00 ថ្ងៃ ព្រហស្បតិ៍, ១៩ តុលា ២០១៧|

About the Author: