ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) និងជារដ្ឋមន្ត្រីក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃឡង់ដ៍

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្ដម​វេជ្ជបណ្ឌិត TEERAKIAT JAREONSETTASIN ​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​អប់រំ​អាស៊ីអាគ្នេយ៍ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សាលា​ជំនាន់​ថ្មី​ស្ថិត​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ អម​ដំណើរ​ដោយ​ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​អប់រំ​អាស៊ីអាគ្នេយ៍ (SEAMEO) ដើម្បី​ត្រួត​ពិនិត្យ​នូវ​ស្ថាន​ភាព និង​វឌ្ឍនភាព​នៃ​វិស័យ​អប់រំ នៅ​តាម​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​អប់រំ​អាស៊ី​អាគ្នេយ៍ ។

2017-02-17T09:08:30+00:00 ថ្ងៃ សុក្រ, ១៧ កុម្ភៈ ២០១៧|

About the Author: