ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងចុះពិនិត្យដំណើរការការងារអន្តរាគមន៍ជីកប្រឡាយ ចំនួន ០២ ខ្សែ

នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៧ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង រួមនឹងក្រុមការងារ បានចុះពិនិត្យដំណើរការការងារអន្តរាគមន៍ជីកប្រឡាយ ចំនួន ០២ ខ្សែ ដើម្បីនាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម ទៅសង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹក (ស្រូវប្រាំងធ្វើលើកទី ២) ចំនួន ២០១ ហិកតា នៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ការងារអន្តរាគមន៍ជីកប្រឡាយចំនួន ០២ ខ្សែ ខាងលើនេះ រួមមាន៖
– ខ្សែទី ១ ប្រវែង ២.០០០ ម៉ែត្រ សម្រាប់ស្រោចស្រពផ្ទៃដី ចំនួន ១០៧ ហិកតា នៅក្នុងឃុំរាជមន្ទីរ ។
– ខ្សែទី ២ ប្រវែង ១.៥០០ ម៉ែត្រ សម្រាប់ស្រោចស្រពផ្ទៃដី ចំនួន ៩៤ ហិកតា នៅក្នុងឃុំបន្ទាយក្រាំង ៕

2017-03-20T14:20:17+00:00 ថ្ងៃ ចន្ទ, ២០ មិនា ២០១៧|

About the Author: