សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងតាមព្រះទីន័ងរថយន្ត ដើម្បីថ្វាយបង្គំ ព្រះអង្គគោកធ្លក

នាវេលាព្រឹកថ្ងៃ​ទី​ ១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ ស្ដេច​យាង​តាម​ព្រះ​ទីន័ងរថយន្ត​ ដើម្បី​ថ្វាយ​បង្គំ​ ព្រះអង្គ​គោក​ធ្លក​​ ព្រម​ទាំង​ថ្វាយ​គ្រឿង​សក្ការៈ​ និង​ចែក​ព្រះរាជ​អំណោយ​ដល់​លោក​យាយ​លោក​តា​​ នា​បរិវេណ​ប្រាង្គ​ប្រាសាទ​បាយ័ន​ ក្នុង​ឧទ្យាន​ជាតិ​អង្គរ​ដោយ​មាន​ការ​ ហែរ​ហម​អម​ព្រះ​រាជ​ដំណើរ​ ដោយព្រះរាជវង្សានុវង្ស​ និង​នាមុីន​សព្វ​មុខ​មន្ត្រី​ព្រះ​បរម​រាជ​វាំង។
រូប​ភាព​ :​ សម្តេច​រាជ​បុត្រី​ ព្រះ​អនុ​ជ​ នរោត្ដម​ អរុណរស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

2017-02-17T15:34:02+00:00 ថ្ងៃ សុក្រ, ១៧ កុម្ភៈ ២០១៧|

About the Author: