Home/ពត៌មានថ្មីៗ/សម្តេច សាយ ឈុំ ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ
  • សម្តេចតេជោ ហ៊ុន សែន សូមប្រកាសជាប្រចាំថ្ងៃជូនសាធារណជនឲ្យបានជ្រាបថា គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ !

សម្តេច សាយ ឈុំ ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលជួបសំណេះសំណាលក្តាប់សភាពការណ៍ការងារ ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៦ ។
បន្ទាប់ពីបានស្តាប់របាយការណ៍ការងារ បញ្ហាប្រឈម ការលំបាក និងសំណូមពររបស់មូលដ្ឋាន សម្តេចភក្តី បានផ្តល់អនុសាសន៍ សំរាប់ការងារដែលត្រូវបន្ត អនុវត្តជាប្រចាំ ៖
-សូមបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ឲ្យកាន់តែល្អ ដើម្បីជួយប្រជាពលរដ្ឋ ឲ្យរស់នៅបានសុខសាន្ត ទាំងខាងផ្លូវកាយទាំងខាងផ្លូវចិត្ត.
-សូមបន្តយកចិត្តទុកដាក់ជម្រុញ ការងារផ្តល់សេវាសាធារណៈ ជូនប្រជាជនយើងនៅមូលដ្ឋាន … ដោយគ្មានការរើសអើង និងប្រកបដោយ តម្លាភាព គុណភាព និងដោយត្រឹមត្រូវបំផុត ជាពិសេស ជម្រុញការដោះស្រាយបញ្ហា ផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគ្រប់ៗគ្នា.
មុនបញ្ចប់ សម្តេចភក្តី បានផ្តែផ្តាំ ឲ្យបន្តដឹកនាំ ពង្រឹងធ្លុងសាមគ្គីភាព ផ្ទៃក្នុងកុ្រមប្រឹក្សា អាជ្ញាធរ ជួរមន្ត្រីរួមការងារ និងក្នុងជួរប្រជាជន នៅមូលដ្ឋាន ដើម្បីធានារក្សាបានៅភាពសុខដុមរម្យនា ដោយគ្មានការរើសអើង ប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ឋានៈ ក្នុងសង្គម និយាយរួមគឺកុំឲ្យមានបញ្ហាទំនាស់ ….។
ក្នុងឱកាសនោះដែរ សម្តេចភក្តី បានចូលរួមពិសារអាហារថ្ងៃត្រង់ ជាមួយគ្នា ក្នុងបរិយាកាស ស្និទ្ធស្នាលសប្បាយរីករាយ ….៕

SAY CHHUM 14-7-2016 (2)

SAY CHHUM 14-7-2016 (7)

SAY CHHUM 14-7-2016 (1)

SAY CHHUM 14-7-2016 (6)

SAY CHHUM 14-7-2016 (4)

SAY CHHUM 14-7-2016 (3)

SAY CHHUM 14-7-2016 (8)

SAY CHHUM 14-7-2016 (12)

SAY CHHUM 14-7-2016 (11)

SAY CHHUM 14-7-2016 (9)

2017-01-21T14:07:31+00:00 ថ្ងៃ ព្រហស្បតិ៍, ១៤ កក្កដា ២០១៦|

About the Author: