ឯកឧត្តម អ៊ុក គង់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញចុះពិនិត្យគម្រោងទីតាំងធ្វើស្ពាន ស្ទឹងចម្លងគួយ

នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ នៃព្រឹទ្ធសភា និងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មេបញ្ជាការកងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យគម្រោងទីតាំងធ្វើស្ពាន ស្ទឹងចម្លងគួយ ស្ថិតនៅក្នុងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីបំរើអោយចំនួនបីស្រុក(ស្រុកសំឡូត ស្រុកបាណន់ និងស្រុកគាស់ក្រឡ) ធ្វើឱ្យប្រជាកសិករនៅទីនោះសប្បាយរីករាយ ដឹងគុណ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកតំបន់នេះមានការលំបាកក្នុងការឆ្លងកាត់ និងចរាចរណ៍កសិផលទៅទីផ្សារ។

2017-03-20T15:24:40+00:00 ថ្ងៃ ចន្ទ, 20 មិនា 2017|

About the Author: