ក្រសួងធនធានទឹក និងឧតុនិយមខេត្តកំពតបើកការដ្ឋានដំណើរការសាងសង់ប្រព័ន្ធធាសាស្ត្រទំនប់អាងទឹក ត្រពាំងបឹង


ប្រព័ន្ធធាសាស្ត្រទំនប់អាងទឹក ត្រពាំងបឹង ស្ថិតក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
១. សាងសង់ទំនប់អាងទឹក ប្រវែង ៣.៣០០ ម៉ែត្រ ។
២. សាងសង់សំណង់បង្ហៀរ ចំនួន ០១ កន្លែង ប្រវែង ២២ ម៉ែត្រ ដោយបំពាក់ស្ពានពីលើសម្រាប់ឆ្លងកាត់ និងមានទ្វារទឹក ចំនួន ០២ ប្រឡោះ ។
៣. សាងសង់សំណង់ទ្វារទឹក (ទ្វារ ៣) ចំនួន ០៣ កន្លែង ។
៤. សាងសង់លូប្រអប់ ចំនួន ០៤ កន្លែង ។
ក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ត្រពាំងបឹង នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥០០ ហិកតា ស្រូវប្រាំង ចំនួន ២៥០ ហិកតា ស្រូវដើមរដូវ ចំនួន ១២០ ហិកតា និងដំណាំរួមផ្សំ ចំនួន ៣៥ ហិកតា ។ ក្រៅពីការផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម តួទំនប់នៃប្រព័ន្ធនេះ ក៏នឹងក្លាយទៅជាផ្លូវគមនាគមន៍ជនបទបម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនៅតំបន់នោះផងដែរ ៕