ក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារព្រែកកប្បាសឡើងវិញ


ព្រែកកប្បាស ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញប្រវែង ៩.៥០០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការតូចធំ សរុប ចំនួន ០៦ កន្លែង ក្នុងគោលបំណងទាញទឹកពីទន្លេតូច ទៅបំរើឱ្យការដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋក្នុងឃុំព្រែកឫស្សី និងឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។ ក្រោយស្តាររួច ព្រែកនេះ នឹងមានលទ្ធភាពស្រោចស្រពផ្ទៃដីដំណាំស្រូវ ចំនួន ១.១១២ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ៕