ក្រសួងបរិស្ថានបានធ្វើកិច្ចការ ១៨ចំណុចធំៗដើម្បីលើកកម្ពស់ជីវភាពរស់នៅ


តាំងពីដើមអាណត្តិទី៥នៅចុងឆ្នាំ២០១៣រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានធ្វើកិច្ចការ ១៨ចំណុចធំៗដើម្បីលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាព បង្កើនសមត្ថភាព លទ្ធភាព និងភាពជាម្ចាស់លើខ្លួនឯង។ ចំណុចទាំងនោះរួមមាន ១. ការឧបត្ថម្ភថវិកាចំនួន៣លានរៀលដល់មន្ត្រីរាជការស្ត្រីដែលសម្រាលបុត្រ ២. ការឧបត្ថម្ភថវិកាចំនួន៣លានរៀលដល់មន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ ៣.ការឧបត្ថម្ភថវិកាចំនួន៣លានរៀលដល់គ្រួសារមន្ត្រីរាជការដែលបានទទួលមរណភាព
៤. ផ្តល់អាហារថ្ងៃត្រង់ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលមានការខ្វះខាត និងលំនៅដ្ឋានឆ្ងាយពីក្រសួងជាប្រចាំថ្ងៃប្រមាណ៣០០នាក់ ៥. បែងចែកចំណូលរបស់ក្រសួងជូនមន្ត្រីរាជការក្នុងរយៈពេលបីខែម្តង ៦. ផ្តល់ប្រេងឥន្ធនៈប្រចាំខែជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ៧. ផ្តល់ប្រាក់រង្វាន់ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅពេលបុណ្យចូលឆ្នាំប្រពៃណី បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំសកល
៨. ក្រសួងមិនតម្រូវឱ្យមានការរៃអង្គាសថវិកាពីមន្ត្រីរាជការ ដើម្បីវិភាគទានបក្ស ៩. ការបង់ប្រាក់សន្សំចំនួន ៥ពាន់រៀលក្នុងមួយខែជូនមន្ត្រីរាជការទាំងអស់ ទៅក្នុងគណនីយសន្សំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលទទួលបានការប្រាក់ក្នុងអត្រា ៩% មួយឆ្នាំ ១០. បើកប្រាក់បៀវត្សជូនមន្ត្រីរាជការទៀតទាត់នៅសប្តាហ៍ទី៤នៃខែនីមួយៗតាមប្រព័ន្ធ WING ១១. បើកប្រាក់បេសកកម្មជូនមន្ត្រីរាជការទៅតាមគោលការណ៍កំណត់ ១២. រៀបចំការតម្លើងកាំប្រាក់ និងឋានន្តរសក្តិជូនមន្ត្រីរាជការតាមគោលការណ៍ច្បាប់ ១៣. មន្ត្រីរាជការនៃក្រសួងបរិស្ថានទទួលការបញ្ចុះថ្លៃព្យាបាល ២០%នៅមន្ទីរពេទ្យជោរីក្រុងភ្នំពេញ និងមន្ទីរពេទ្យព្រះកេតុមាលា ៥០% តាមរយៈការចុះអនុស្សរណៈរបស់ក្រសួង
១៤. បញ្ចូលមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តចំនួន៤៣រូប ដែលបានបំពេញការងារសកម្មនៅក្រសួងអស់រយៈពេលច្រើនឆ្នាំទៅក្នុងក្របខណ្ឌក្រសួង ១៥. ពិធីជួបជុំគ្នារវាងមន្ត្រីរាជការ ១៦. លើកកម្ពស់ការចូលរួមរបស់ស្ត្រី និងយុវជនក្រសួងក្នុងកិច្ចការសង្គម និងកិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន រួមទាំងផ្តល់ ការគាំទ្រថវិកា និងបច្ចេកទេស ១៧. ក្រុមការងារសមាគមនារីក្រសួងចុះសួរសុខទុក្ខ និងឧបត្ថមថវិកាដល់មន្ត្រីចូលនិវត្តន៍ ដែលមានជីវភាពខ្វះខាត មានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ និង១៨រៀបចំសំណេះសំណាល និងឧបត្ថមសម្ភារៈនិងថវិកាដល់មន្ត្រីចូលនិវត្តន៍៕