ក្រសួងមុខងារសាធារណៈរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ


នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ក្រសួងមុខងារសាធារណៈបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានសិក្ខាកាមចូលរួមប្រមាណ ៧០ នាក់។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗនៃព្រះរាជក្រឹត្យមួយចំនួន ជូនអង្គសិក្ខាសាលាបានយល់ដឹង និងទុកជាបទពិសោធន៍សម្រាប់អនុវត្តឱ្យមានប្រសិទ្ធភាព។