ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជិកស្តារស្រះទឹកទី៧លើទឹកដីខេត្តតាកែវ


ថ្ងៃ​ពុធ​ទី២៦​ ខែមេសា​ ឆ្នាំ​២០១៧​ ក្រុមការងារ​ជិកស្តារ​ស្រះទឹក​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥​ បាន​ជិក​ស្តារ​ស្រះទឹកទី៧លើទឹកដី​ខេត្ត​តាកែវរួចរាល់​ជាស្ថាពរ​ហើយ​ ​ដែល​មានទីតាំង​ស្ថិតនៅភូមិតាកឹម ឃុំតាភេម​ ស្រុកត្រាំកក់​​ ដែលមានបណ្តោយ៤៨ម៉ែត្រ​ ទទឹង​៣ម៉ែត្រ​ ជម្រៅ​៤ម៉ែត្រ​ ស្មើនឹង​៦.១៤៤ម៉ែត្រ​គូប​ ដោយសាតែការខិតខំបំពេញ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ​ របស់ក្រុមគ្រឿងចក្រ​យើងទើបថ្ងៃនេះសម្រេចការងាររួចរាល់ជាស្ថាពរ​ ​​ ។
ស្រះទឹក​នេះនឹងអាចជួយដោះ​ស្រាយ​បញ្ហា​ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាជន​ចំនួន​២ភូមិ​ គឺ ភូមិតាកឹម​ នឹង​ភូមិ​ព្រៃឈើ​ទាល​ ដែល​មានប្រជាជន​សរុបចំនួន​​១.៥០៤នាក់​​ ។
សូមបញ្ជាក់ថាគ្រប់ស្រះ​ទឹកទាំង​អស់​ដែល​ក្រុមការងារ​របស់​របស់យើង​ បានជិក​ស្តារ​រួចរាល់​ហើយសុតតែ​មានក្រុមជាង​ចុះទៅ​ សាងសង់​ជណ្ដើរ​បេតុងសម្រាប់សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​យើងមានការងាយស្រួល​ចុះទៅ​ដងទឹក​ នឹង​ មានសាងសង់ស្លាកដែលជាអំណោយរស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ភូមិ​ភាគ​ទី​៥ផងដែរ​ ។