ក្រុមការងាររបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយមចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងក្នុងខេត្តកណ្តាល


សកម្មភាពក្រុមការងាររបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បន្តចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹក ជូនបងប្អូនប្រជាកសិករ នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ មានផ្ទៃដី ចំនួន ៥០០ ហិកតា និងឃុំរការកោង ០១ និងឃុំរការកោង ០២ ស្រុកមុខកំពូល មានផ្ទៃដី ចំនួន ៣៥០ ហិកតា ។