ទិដ្ឋភាព​ការប្រណាំង​រទេះក្របី​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន


សៀមរាប​៖ កីឡា​ប្រណាំង​រទេះគោ និង​ក្របី ត្រូវបាន​រៀបចំ​ធ្វើ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ប្រមាណ​៣​ឆ្នាំ​មកហើយ ​។ កម្មវិធី​មួយ​នេះ មាន​ភាព​ទាក់ទាញ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន ដែល​ធ្វើដំណើរ​ពី​ទីជិត និង​ឆ្ងាយ ក្នុង​ឱ​កាសចូល​ឆ្នាំ​ប្រពៃណី ក៏ដូចជា​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​។

សម្រាប់​ថ្ងៃទី​១៥​នេះ គឺជា​ថ្ងៃទី​២​ហើយ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក៏ដូចជា​កីឡា​ប្រណាំង​រទេះគោ ក្របី​។ នៅ​រសៀល​ថ្ងៃទី​១៥ ការប្រណាំង​រទេះក្របី ត្រូវបាន​រៀបចំ​ធ្វើ​នៅ​តំបន់​ផ្លូវ​៦០​ម៉ែត្រ ហើយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​។ គួររម្លឹកថា កម្មវិធី​ប្រណាំង​រទេះគោ និង​ក្របី​នៅ​ឆ្នាំនេះ គឺមាន​ចំនួន​៣០​គូ ដែល​ក្នុងនោះ រទេះគោ ១៥​គូ និង​រទេះក្របី​ចំនួន​១៥​គូ​។