ប្រធានគណៈមេប្រយោគទូទាំងប្រទេសចុះពិនិត្យស្ថានភាពនៃការប្រឡងនៅតាមមណ្ឌលសំណេរ


ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ សីហា ២០១៧ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលសំណេរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី ២១ និង​២២ ខែសីហា ឆ្នាំ២០១៧ ។
ស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗ មានសភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយ ដោយពុំមានការយកសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡងឡើយ ។