ប្រសាសន៍ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការស្វាគមន៍ និងអបអរសាទរជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Royal Residence Hotels and Resorts ក្នុងការវិនិយោគក្នុងវិស័យសណ្ឋាគារ ដោយចាប់ផ្តើមអនុវត្ថគម្រោងសាងសង់សណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) កម្រិតផ្កាយប្រាំ របស់ក្រុមហ៊ុន Royal Residence Hotels and Resorts មានកម្ពស់ ១៤ ជាន់ ក្រឡាផ្ទៃសំណង់ ៤៧,៤០០ ម៉ែត្រក្រឡា លើផៃ្ទដីទំហំ ៧,០៣២ ម៉ែត្រក្រឡា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅក្នុងរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ ។
ខ្ញុំក៏សូមធ្វើការអំំពាវនាវដល់ក្រសួង មន្ទីរ គ្រប់បណ្តាស្ថាបន័ពាក់ព័ន្ធ អាជា្ញធរមូលដ្ឋាន និងប្រជាពលរដ្ឋជិតខាង សុំជួយបង្កលក្ខណៈនិងផ្តល់ការអនុគ្រោះ ដើម្បីធើ្វឲ្យការសាងសង់សណ្ឋាគារ Hyatt Regency Phnom Penh ដែលចាប់ផ្តើមការដ្ឋាននាថៃ្ងនេះប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពពេញបរិបូរ និងទទួលបានជោគជ័យត្រចះត្រចង់។