ពិធីក្រុងពាលី ទូកង ផលបូរីសែនជ័យ ( វត្ត អម្ពរផល )


ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា , លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ និង ក្រុមការងារ បានអញ្ជើញចូលរួមប្រារព្ធពិធីក្រុងពាលីចុះទូកផលបូរីសែនជ័យ ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រម្ពុជា ជូនចំពោះវត្តអម្ពផល ស្ថិតនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
នាឱកាសនោះ ឯកឧត្តមទីប្រឹក្សា និងលោកជំទាវនាយិការងខុទ្ទកាល័យ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនចំណុះទូក និងលោកយាយ លោកតាពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានអញ្ជើញចូលរួមនាឱកាសនោះ និងលើកទឹកចិត្ត ដល់បងប្អូនទាំងអស់ សូម ខិតខំថែទាំសុខភាព នឹងខំហ្វឹកហាត់ឲ្យបានទៀងទាត់ ដើម្បីដណ្តើមជ័យជំនះ ចូលរួមអបអរព្រះរាជពិធីអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខឆាប់នេះ៕