ពិធីប្រកាសគណ:កម្មាធិការគណបក្សមូលដ្ឋាន កំពង់ផែស្វយ័តភ្នំពេញ កាំសាប និង បញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល


នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាល នៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការគណៈបក្សក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកសមាជិកា គណៈបក្សក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តភ្នំពេញនិងភ្នាក់ងារនាវាចរណ៍កាំសាបដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាបក្សប្រមាណ៣០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យសមាជិកសមាជិកាទាំងអស់ ត្រូវខិតខំប្រែងចុះមូលដ្ឋានឱ្យបានញឹកញាប់ ដើម្បីទំនាក់ទំនងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជំរុញលើកទឹកចិត្តនិងពន្យល់ពួកគាត់ឱ្យបានយល់អំពីគោលនយោបាយបក្សក៏ដូចជាពន្យល់គាត់អំពីការរីកចម្រើននិងសមិទ្ធផលនានាដែលសម្រេចបានក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា និងដើម្បីទាក់ទាញឱ្យគាត់បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការអបអសាទរចំពោះសមាជិកសមាជិកា ដែលទើបទទួលបានការតែងតាំងថ្មី ជាសមាជិកសមាជិកាគណៈបក្សក្រសួងសាធាណការ និងដឹកជញ្ជូន។