ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាង កាត់ឫសសីមា ឆ្លងព្រះវិហារថ្មីវត្តស្វាយដង្គុំ


នាវេលាព្រឹកថ្ងៃសុក្រ ០៦រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក២៥៦០ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះ​ករុណាជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ ស្ដេច​យាង​ កាត់​ឫស​សីមា​ ឆ្លង​ព្រះ​វិហារ​ថ្មីវត្ត​ស្វាយ​ដង្គុំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។