មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់ស្រុក


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់ស្រុក ស្ថិតក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលរួមមាន ទំនប់អាងទឹកប្រវែង ២.៦៨៧ ម៉ែត្រ ប្រឡាយមេ ប្រវែង ១.៣៩៣ ម៉ែត្រ ប្រឡាយរង ប្រវែង ១.៩៤៣ ម៉ែត្រ និងសំណង់ទ្វារទឹក ចំនួន ៤ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែប្រាំង ចំនួន ៦៥០ ហិកតា ៕