មហាជនភ្ញាក់ផ្អើល ពេលឃើញស្ថានីយរថភ្លើងប៉ោយប៉ែត“មុន និង ក្រោយ”ជួសជុល


ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ថ្មីៗនេះ​បានបង្ហោះ​រូបភាព មុន និង ក្រោយ” ជួសជុល​ស្ថានីយ​រថភ្លើង​នៅប៉ោយ​ប៉ែត ធ្វើឲ្យ​សាធារណជន​ភ្ញាក់ផ្អើល​ជាខ្លាំង​ ដោយ​សារ​គម្រោង​ជួសជុល​បាន​រក្សា​នូវរូបរាង​ដើមនៃសំណង់អគារកាល​ពីសម័យ​ អាណានិគមបារាំង ​និង​បានបន្ថែម​ពណ៌ស្រស់​ឆើតឆាយ​ពី​លើ​អគារ​​ ធ្វើឲ្យទាក់ទាញ​ចិត្តអ្នកដំណើរ​ពេក​កន្លង​។

(ស្ថានីយរថភ្លើងនៅប៉ោយប៉ែត មុនពេលជួលជុល)

(ស្ថានីយរថភ្លើងនៅប៉ោយប៉ែត ក្រោយពេលជួលជុល)

 

បើតាមប្រភពពីក្រសួង ការ​​ជួសជុលស្ថានីយមួយ​​នេះ​ នឹងបញ្ចប់ទាំងស្រុងមុនចូលឆ្នាំខ្មែរខាងមុខ។ យ៉ាងណា​វិញ ការជួល​ជុលផ្លូវ​ដែកពី​ភ្នំពេញ​ ទៅ ​ប៉ោយប៉ែត​ ​សរុប​ប្រមាណ​ ​៣៨៥​គីឡូម៉ែត្រ​​រួចរាល់​ពេលនោះ​ក្រសួងនៅមិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​៕