រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់សេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុង


នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់សេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុង រវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកជន វីង ខេមបូឌា លីមីតធីត។ ដំណើរការគិតប្រាក់តាម វីង សម្រាប់ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ នឹងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងងាយស្រួលក្នុងការគ្រប់គ្រងប្រាក់ចំណូលផងដែរ។
សូមបងប្អូនចូលរួមប្រើប្រាស់សេវាសាធារណៈរថយន្តក្រុង ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕