លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង


ថ្ងៃចន្ទ ៥ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព. ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផ្តោតលើរបៀបវារៈ
I-សេចក្តីរាយការណ៍ របស់កងកម្លាំងទាំង៣ ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ឋ ស្តីពី សភាពការណ៍ សន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នាពេលកន្លងទៅ
II-ពិនិត្យអំពីបញ្ហាប្រឈម ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់គណៈបញ្ជាការឯកភាព ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក
III-ពិនិត្យអំពីបញ្ហាប្រឈម ក្នុងការអនុវត្តសិទ្ឋិអំណាច និងរបៀបរបបការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក
IV-អំពីការកំណត់រយៈពេលប្រជុំ និងរបៀបរបបរាយការណ៍របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក
V-អំពីរបៀបរបបការងារ របស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុង ស្រុក
VI-ពិនិត្យ ពិភាក្សា និងកំណត់តំបន់គ្រប់គ្រងឆ្នេរ(ឆ្នេរកោះយ៉)ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា
VII-បញ្ហាផ្សេងៗ
ការពង្រឹងនូវវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រប់បទល្មើស ដែលកើតមាន ក្នុងដែនសមត្ថកិច្ច ដូចជា៖
+បទល្មើសពាក់ព័ន្ឋនឹងច្បាប់ស្តីពីចរាចរផ្លូវគោក
+ការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ អំពីការករណីរថយន្ត តទ្រុង
+បទល្មើសជលផល
+បទល្មើសធនធានធម្មជាតិ
+បទល្មើសព្រៃឈើ
+ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ នូវទ្រព្យសម្បត្តិរដ្ឋ ធ្វើជាកម្មសិទ្ឋិ ឯកជន(ដីព្រៃ តំបន់ការពារ តំបន់ឆ្នេរ……………)។ល។