លោក សុខ ឥសាន៖ បន្ទប់ស្ថានការណ៍ គឺជាអង្គកាចាត់តាំង មួយចំឡែក ចង់ធ្វើសកម្មភាព មិនទទួលខុសត្រូវ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានចាត់ទុករបស់ដែលហៅថាបន្ទប់ស្ថានការណ៍នោះ គឺជាអង្គការចាត់តាំងមួយចំឡែកចង់ធ្វើសកម្មភាព ហើយមិនទទួលខុសត្រូវ ដោយសារគ្មាន ការចុះបញ្ជី ការតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ  ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “បេីចង់ធ្វេីសកម្មភាពស្របច្បាប់ ហេតុម៉្តេចមិនរំលាយចោលបណ្តាអង្គការទាំងប៉ុន្មាននោះទៅ ទុកធ្វេីអីបេីមិនប្រេីដដែលនោះ។ បេីរក្សាទុកបណ្តាអង្គការ ហេីយមិនប្រេី បែរជាមកប្រេីរបស់ហៅថាបន្ទប់ស្ថានការណ៏ទៅវិញ តេីមានន័យយ៉ាងម៉េច” ។

ឯកឧត្តម សុខ ឥសាន ក៏បានធ្វើការប្រៀបធៀបផងដែរថា តេីចង់យកគំរូតាម បន្ទប់ស្ថានការណ៍ នៅសេតវិមាន សម្រាប់តាមដានការតាមសម្លាប់ អូស្មាប៊ិន ឡាដិន ប្ញ ? ប្រទេសកម្ពុជា ជាប្រទេសមានឯករាជ្យ មាន អាធិបតេយ្យ និងបូរណភាពទឹកដី ជាប្រទេសនីតិរដ្ឋ មិនមែនប្រទេសអនាធិបតេយ្យ អាចឲ្យពួកសង្គមសុីវិលមួយចំនួនណានោះ មកធ្វេីព្យុះ ភ្លៀងផ្គរបានជាដាច់ខាត។