សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងប្រកាសបើក ឲ្យដំណើរការនៃការិយាល័យច្រកចេញចូលតែមួយ


នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ និងប្រកាសបើក ឲ្យដំណើរការនៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកឧដុង្គ ស្រុកខ្សាច់កណ្ដាល ស្រុកព្រៃនប់ ស្រុកមោងឬស្សី ស្រុកជីក្រែង និងស្រុកពួក ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ គួរបញ្ជាក់ផងដែរថា ការបង្កើតយន្តការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋានតាមរយៈការផ្ដល់សេវារដ្ឋបាលចាំបាច់មួយចំនួនជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈការផ្ដល់សេវាតែមួយកន្លែង(One Window Service)ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលយកសេវាតាមតម្រូវការរបស់ពួកគាត់ ៕