សម្ដេច សាយ ឈុំ អញ្ជើញដឹកនាំប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣


ព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០ នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិក សមាជិកា ព្រឹទ្ធសភាចំនួន ៤៤ រូប និងតំណាងក្រុមតំណាងរាស្រ្ត ហត្ថលេខីចំនួន ០៦ រូប ដឹកនាំដោយឯកឧត្តម ឈាង វុន ចូលរួមឆ្លើយបំភ្លឺ លើសេចក្ដីស្នើច្បាប់ផងដែរ ។

សម័យប្រជុំ បានដំណើរការតាមរបៀបវារៈតែមួយគឺ “ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ”។

បន្ទាប់ពីបានស្ដាប់ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌រាយការណ៍ពីលទ្ធផលនៃការពិនិត្យ សិក្សាលើសេចក្ដីស្នើច្បាប់, មតិពិភាក្សារបស់សមាជិក អង្គប្រជុំ និងមតិបំភ្លឺរបស់ ឯកឧត្តម ឈាង វុន អង្គព្រឹទ្ធសភាបានអនុម័ត យល់ព្រមដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ លើខ្លឹមសារទាំងមូលនៃសេចក្ដីស្នើច្បាប់ (៤៤ សម្លេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល) ៕