សម្តេចក្រឡាហោម ស ខេង សូមផ្ញើរជូនពរ សម្ដេចវិបុល សេនាភក្ដី សាយ ឈុំ ឱកាសខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ


ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធ ខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមគោរពជូនពរ សម្ដេចវិបុល សេនាភក្ដី សូមប្រកបដោយកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីជាគ្រឹះក្នុងការដឹកនាំស្ថាប័ន ព្រឹទ្ធសភា កាន់តែរីកចម្រើនជំរុញប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ រីកចម្រើនសម្បូរសប្បាយជានិច្ចនិរន្តរ៍។

សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរ បវមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕