សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ


(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ​ជា បានមានប្រសាសន៍សារជាថ្មីម្តងទៀតថា ប្រទេសកម្ពុជាគ្មានវិបត្តិនយោបាយនោះទេ គឺប្រជាពល​រដ្ឋធ្វើដំណើរកម្សាន្ត ប្រកបកិច្ចការងារជាធម្មតា ព្រោះពេលនេះកម្ពុជាមានសុខសន្តិភាព សុវត្ថិ​ភាព ស្ថេរភាពនយោបាយពេញលេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ប្រទេសកម្ពុជាកំពុងតែអនុវត្តន៍គោលនយោបាយលទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពិត្យប្រាកដ»។  ការថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្តេចតេជោអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ-កម្មការនី ប្រ​មាណជាង១៣ម៉ឺននាក់ មកពីរោងចក្រចំនួន២៥ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម​បឹង​បៃតង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។