សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកម្មករនៅសួនឧស្សាហកម្ម វឌ្ឍនៈទី១


នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការនីចំនួន ១៦,៤៨៤ នាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្តេចតេជោ រីករាយយ៉ាងខ្លាំងដែលបានកំពុងធ្វើនូវអ្វីដែលសម្តេចបានសន្យាជាមួយកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ គ្រោងនឹងអញ្ជើញជួបបងប្អូនកម្មករជាង១លាននាក់នៅទូទាំងប្រទេស។ អរគុណក្រុម ហ៊ុនវឌ្ឍនៈរបស់លោកស្រី ឈុន លៀង ដែលបានបង្កើតសួនឧស្សាហកម្មនេះឡើង។ លទ្ឋផលទាំងអស់ នេះគឺបានមកពីការខិតខំរបស់គណបក្សប្រជាជន និងពីការខិតខំរបស់ សម្តេចតេជោផ្ទាល់។ ជាការពិត ណាស់ សម្តេចតេជោ បានចូលរួមដឹកនាំប្រទេសនេះពីគំនរផេះផង់ និងពីបាតដៃទទេរ រហូតដល់មានអ្វីៗ គ្រប់យ៉ាងដូច្នេះមិនត្រូវអោយបាត់បង់ឡើយ។ ដូចយើងបានឃើញហើយថា ក្នុងកំឡុងពេលប្រទេសមាន សង្រ្គាមគឺពេលនោះយើងតែងឃើញវត្តមានសម្តេចតេជោចុះជាប់ជាមួយកងទ័ពតាមព្រុំដែន តាមសមរភូមិ និងនៅតុចរចារស្វែងរកសន្តិភាពនៅបរទេស។ ក្រោយពេលបញ្ចប់សង្រ្គាមមានសន្តិភាព គឺយើងឃើញ វត្តមានសម្តេចតេជោនៅតាមស្រែ និងតាមប្រឡាយទឹកក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ នៅពេលនេះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ គឺយើងឃើញវត្ត មានសម្តេចតេជោនៅជាមួយកម្មករតាមរោងចក្រគ្រប់ទីកន្លែង។ សន្ទុះនៃការរីកចម្រើនសព្វថ្ងៃ ដែលបាន ធ្វើអោយកំណើននៃការនាំចេញមានរហូតដល់ ១២,០០០លានដុល្លារអាមេរិក។ តាមរយៈការចុះជួបសួរ សុខទុក្ខដោយផ្ទាល់នេះ សម្តេចតេជោ សប្បាយចិត្តណាស់ដែលបានឃើញលក្ខ័ណ្ឌការងារតាមរោងចក្រ ត្រូវបានកែលម្អកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយបញ្ហាការងារក៏ត្រូវបានដោះស្រាយហើយ។

សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំបង្កើតនូវអ្វីៗទាំងអស់នេះបានហើយ គឺត្រូវតែមើលថែទាំដោយ ផ្ទាល់ដៃ។ សម្តេចតេជោនឹងបន្តចុះជួបជាមួយបងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ។ ព្រោះសុខ ទុក្ខបងប្ពូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចតេជោផ្ទាល់។

សម្តេចតេជោបានបញ្ជាក់ថាកាលពីឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ប៉ុណ្ណោះ តែពេលនេះ យើងមានប្រមាណជាង ១ម៉ឺនរោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណជាង ១លាននាក់។ ប្រាក់ខែកម្មករពីមុនគឺមានតែជាង ៣០ដុល្លារ ប៉ុន្តែបានតម្លើងមករហូតដល់ ១៥៣ដុល្លារបូកថែមនឹង ប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺច្រើនជាង២០០ដុល្លារ។ នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់ ១៦៨ ដុល្លារបូកថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លារដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញផងដែរអំពីការអំពាវនាវរបស់ក្រុមមួយដែលបានទប់ស្កាត់ រាល់នូវជំនួយ និងការអភិវឌ្ឍកម្ពុជាដែលហៅថាក្រុម (៣-កុំ) គឺទី១)កុំផ្តល់ជំនួយអោយកម្ពុជា ២)កុំមក វិនិយោគនៅកម្ពុជា និង៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិ ក្បត់ ប្រជាជនខ្លួនឯង? ព្រោះទង្វើនេះបានធ្វើអោយបងប្អូនកម្មករកម្មការនីបាត់បង់ការងារដែលប៉ះពាល់ ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលបាននិងកំពុងអនុវត្តគោលនយោបាយ (៣-សុំ) គឺ១) សុំអោយបរទេសជួយកម្ពុជា ២)សុំអោយ បរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជាដើម្បីបង្កើតការងារ និង ប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករអោយកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ត្រូវមានការយោគយល់គ្នាជាមួយ កម្មករនិយោជិតហើយត្រូវខិតខំដោះស្រាយបញ្ហាតាមសន្តិវិធីចៀសវាងវិវាទផ្សេងៗដែលឈានទៅដល់ការបណ្តេញកម្មករចេញពីរោងចក្រជាដើម។

ចំពោះដំណោះស្រាយទឹក គឺចាប់ ពីថ្ងៃ ១ ខែកញ្ញា ឆ្នាំ២០១៧ តទៅតម្លៃទឹកដែលម្ចាស់ផ្ទះនឹងលក់ អោយកម្មកគឺត្រឹមតែ ៨០០៛ ប៉ុណ្ណោះក្នុង១ម៉ែត្រគូប។ ចំពោះអគ្គីសនីវិញ បើប្រើ៥០គីឡូវ៉ាត់ម៉ោងចុះ ក្រោមគឺតម្លៃ ៤១០៛។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់ ម្ចាស់ផ្ទះជួលកុំតម្លើងប្រាក់ឈ្នួល ផ្ទះក្នុងរយៈពេល ១ឆ្នាំ (២០១៨) ដើម្បីអោយកម្មករកនៅសល់ប្រាក់ មួយចំនួនសម្រាប់ដោះស្រាយជីវ ភាពរស់នៅអោយបានល្អប្រសើរ។