សម្តេចតេជោ ហ៊ុន សែន ៖ កម្មករ-កម្មការិនីនឹងទទួលបានប្រាក់សោធននិវត្តន៍ក្នុងឆ្នាំ២០១៧-២០១៨


(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្មករ-កម្មការិនីទាំងអស់នឹង ទទួលបានប្រាក់ សោធនិវត្តន៍ក្នុងអំឡុងឆ្នាំ២០១៧-២០១៨ខាងមុខនេះ ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌការងារឱ្យបានគ្រប់គ្រាន់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍«ក្នុងឆ្នាំ២០១៧-២០១៨ខាងមុខ រដ្ឋាភិបាលនឹងដាក់ឱ្យមានប្រាក់សោធនិវត្តន៍ សម្រាប់កូនក្មួយ កកម្មករ-កម្មការិនី ដូចបុគ្គលិកដែលបំរើការលើវិស័យមឯកជននានាក៏ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ប៉ុន្តែមិនមែនក្មូយៗធ្វើការងារត្រឹមតែ ១ឆ្នាំទាមទាមបានប្រាក់សោធន៍វិត្តន៍ដែរនោះទេ គឺត្រូវបំពេញលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់»។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារត្រូវរៀបចំពិនិត្យមើលសៀវភៅការងាររបស់កូនក្មូយកម្មករ-កម្មការិនីឱ្យច្បាស់លាស់ ឧទាហរណ៍កម្មករ-កម្មការិនីបំរើការងារក្នុងរោងចក្ររយៈពេល ៥ឆ្នាំបន្ទាប់មករោងចក្រនេះត្រូវបានបិទទ្វារួចគាត់ទៅធ្វើការងារនៅរោងចក្រមួយកន្លែងទៀតរយៈពេល ៣ឆ្នាំហើយរោងចក្រនេះផ្អាកដំណើរការទៀត គាត់ទៅធ្វើការងារនៅរោងចក្រមួយផ្សេងទៀត។

សម្តេចបានបន្តទៀតថា ពាក់ព័ន្ធបញ្ហានេះត្រូវតែបូក និងគិតគូរពីរយៈពេលរបស់គាត់ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ៕