សម្តេចវិបុលសេនាភក្តី សាយឈុំ អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា


ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០ នាទី នៅវិមានព្រឹទ្ធសភា មានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈមានដូចខាងក្រោម៖
១-ពិនិត្យ និង សម្រេចលើរបាយការណ៍ទូទាត់ថវិកា របស់ព្រឹទ្ធសភាឆ្នាំ២០១៦
២-ពិនិត្យ និង សម្រេចអំពីគោលការណ៍បែងចែក និងប្រើប្រាស់ថវិកា (បែបបទចំណាយថវិកា) របស់ព្រឹទ្ធសភាឆ្នាំ២០១៧។
បន្ទាប់ពីបានស្តាប់ប្រសាសន៍ រាយការណ៍របស់ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ និង ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ស្តីពីរបាយការណ៍ទូទាត់ថវិការបស់ព្រឹទ្ធសភាឆ្នាំ២០១៦ និងពីគោលការណ៍ បែងចែក និងប្រើប្រាស់ថវិកា (បែបបទចំណាយថវិកា) របស់ព្រឹទ្ធសភាឆ្នាំ២០១៧ និង ស្តាប់មតិពិភាក្សាផ្តល់យោបល់ របស់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា និងការបំភ្លឺពីឯកឧត្តមប្រធានគណៈកម្មការទី២ និងឯកឧត្តមអគ្គលេខាធិកាព្រឹទ្ធសភា អង្គប្រជុំ បានអនុម័តជាឯកច្ឆ័ន្ទ យល់ព្រមលើរបាយការណ៍ទូទាត់ថវិការបស់ព្រឹទ្ធសភា ឆ្នាំ២០១៦ និងបែងចែកប្រើប្រាស់ថវិកា (បែបបទចំណាយថវិកា) របស់ព្រឹទ្ធសភាឆ្នាំ២០១៧៕
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង០៩:៤៥នាទីព្រឹកថ្ងៃដដែល