សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី


ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាហើយ ដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី។
វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៥ ដែលប្រារព្ធឡើង នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មានរយៈពេល២ថ្ងៃ នៅថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០១៦។ បន្ទាប់ពីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់កម្ពុជា នឹងធ្វើទស្សនៈកិច្ច ជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេល២ថ្ងៃ នៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់ លោក Abdul Razak នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនចំណងមិត្តភាពអោយកាន់តែល្អប្រសើរខ្លាំងឡើងថែមទៀត រវាងប្រទេសទាំងពីរ។
វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ២៥ ស្តីពីអាស៊ាន នឹងផ្តល់ឱកាសដ៏ប្រសើរសម្រាប់ ប្រមុខដឹកនាំកម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈកិច្ចនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល, អង្គការអន្តរជាតិ, ពាណិជ្ជករ និង សង្គមស៊ីវិល ទៅលើវិធីនៃការយកឈ្នះរាល់ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមគ្នានៅក្នុងតំបន់ ជាពិសេសគឺរបៀបនៃការទាញយកប្រយោជន៍សម្រាប់សហគមន៍អាស៊ាន។ ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់ ចំនួន២ នៅអំឡុងទស្សនកិច្ចនេះ ក្នុងនោះមាន៖
១. MOU ទៅលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ
២. MOU ទៅលើកម្មវិធីស្ម័គ្រចិត្តរបស់អន្តរជាតិ នៃ MYCORPS ក្នុងប្រទេសកម្ពុជា៕

HUN SEN 2-6-2016A (2)

HUN SEN 2-6-2016A (3)

HUN SEN 2-6-2016A (4)

HUN SEN 2-6-2016A (7)

HUN SEN 2-6-2016A (9)

HUN SEN 2-6-2016A (10)

HUN SEN 2-6-2016A (8)

HUN SEN 2-6-2016A (6)