អតីតសមាជិកគណបក្សសង្គ្រោះជាតិ សុំចុះចូលមកគណបក្សប្រជាជនកម្ពុជា​ កាន់តែច្រើន នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ


គិត​មក​ត្រឹម​ថ្ងៃ​ទី​ ២១ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧នេះ ​ចំនួន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ បាន​រំលាយ​ហើយ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប​ ៤៧៩​នាក់ ​ក្នុង​នោះ​មាន តំណាងរាស្រ្ត១នាក់, ក្រុមប្រឹក្សា​ខេត្ត​៤នាក់​ (ខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តពោធិសាត់, និងខេត្តក្រចេះ), ក្រុមប្រឹក្សាស្រុក ក្រុង​ ចំនួន៣៥នាក់, ក្រុមប្រឹក្សាឃុំសង្កាត់ ៤៣៩នាក់ (មេឃុំចៅសង្កាត់៤៤នាក់), ជំទប់​ទី​មួយ​ ៣៨នាក់​, ជំទប់​ទី​ពីរ ៨នាក់ សមាជិក​ ២៧៤នាក់​ មកពី៣២០ឃុំ សង្កាត់។ នេះ​បើ​តាម​តួលេខ​របស់ឯកឧត្តម អ៊ក គឹមហាន អនុប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​គ្រប់គ្រង​លើ​តួលេខ​ របស់​អ្នក​ចុះចូល​។