អភិបាលស្រុកស៊ីធរកណ្ដាល ចុះចែកអំណោយអនុសាខាកាកបាទក្រហម ដល់លោកយាយចាស់ជរា


កាលពីរសៀលថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាលស្រុក រួមជាមួយលោកប្រធានធម្មការស្រុក លោកមេឃុំពោធទី និងសហការីបានចុះចែកអំណោយអនុសាខាកាកបាទក្រហមស្រុកស៊ីធរកណ្តាល ដល់លោកយាយចាស់ជរា គ្មានទីពឹងចំនួនពីរ គ្រួសារ នៅក្នុងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល៖
1/ លោកយាយ ជា មី អាយុ ៦៧ ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង
2/ លោកយាយ ហាក់ អ៊េឺល អាយុ ៦៩ ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង ។
អំណោយនោះរួមមាន៖ មុង, ភួយ, កន្ទេល, ឆ្នាំងបាយ, ឆ្នាំងសម្លរ, ចាន, ស្លាបព្រាបាយ, វែកបាយ, កំសៀវទឹក, បំពង់ទឹកក្ដៅ, ចានស្រាក់, ចានដែក, បោយទឹក, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ
3/ លោកពូ ពិការជើង ទាំងសងខាង ក្នុងសម័យសង្រ្គាម ជូនថវិកា មួយចំនួនដល់គាត់ ។
+ ថវិកាកាកបាទក្រហម ចំនួន ១០០,០០០៛
+ ថវិកាអភិបាលស្រុក ផ្ទាល់ ចំនួន ៤០,០០០ ៛
+ ចៅអធិការវត្តត្រពាំងព្រះ ចំនួន ៥០,០០០ ៛
+ ថវិកាប្រធានការិ ធម្មការស្រុក ចំនួន ២០,០០០ ៛
+ ថវិកាលោកមេឃុំ ចំនួន ២០,០០០ ៛
សរុបទឹកប្រាក់ចំនួន ២៣០,០០០ រៀល។