អភិបាលស្រុកស៊ីធរកណ្ដាល បើកវេទិកាសាធារណៈ ដើម្បីទទួលបានពត៌មានផ្សេងៗ


នៅរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាល​ នៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានដឹកនាំសហការី សហការជាមួយរដ្ឋបាលឃុំរំលេច និងដោយមានការចូលរួមពី កំលាំងអធិការដ្ឋាន​ ការិយាល័យពាក់ពន្ធ ដើម្បីធ្វើវេទិកាសាធារណៈ​ របស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស៊ីធរកណ្ដាល ដើម្បីទទួលបានពត៌មាន​ផ្សេងៗ​ បញ្ហាប្រឈម​ និងសំនូមពរ​ របស់បងប្អូន​ ពូមីង​ យាយតា​ ប្រជាជនក្នុងឃុំរំលេចប្រមាណ​ ជាង១០០នាក់​ ហើយក្នុងកម្មវិធីនេះក៏មានចែក​ ឯកសណ្ឋានប្រជាការពារ ចំនួន05 កំម្លេ​ និងវិទ្យុទាក់ទងចំនួន 05 គ្រឿងផងដែរ។