ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសំណេះសំណាល និងចែកកញ្ចប់ម្ហូបអាហារសម្រាប់ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ៥០០គ្រួសារ


នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អញ្ជើញសំណេះសំណាល និងចែកកញ្ចប់ម្ហូបអាហារសម្រាប់ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ៥០០គ្រួសារ នៅភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីចែកអំណោយនេះ រៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ឧបត្ថម្ភដោយ អង្គការមូលនិធិឌីយ៉ាណិតទួរគី Turkish Diyanet Foundation (TDV) ដែលក្នុងមួយគ្រសារៗទទួលបាន អង្ករ ៥គក ម្សៅអង្ករខ្សាយ ៥គក ស្ករស ២.៥គក ប្រេងឆា ២.៥ល ផ្លែល្មើ ១គក សណ្តែក ១គក តែ ០.៥គក និង អំបិល ២គក។ គួរបញ្ជាក់ផងដែរថា អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានចុះអនុសារណ:យោគយល់គ្នា ដោយឯកឧត្តមប្រធានអង្គការទាំងពីរ ដើម្បីធ្វើកិច្ចសហការលើវិស័យមនុស្សធម៌ ស្រាវជ្រាវ អប់រំ និងគម្រោងមួយចំនួនទៀតនៅកម្ពុជា និង ប្រទេសទួរគី។ នេះជាលើកទី៥ហើយ ដែលអង្គការមួយនេះ បានឧបត្ថម្ភថវិកាសម្រាប់កម្មវិធីមនុស្សធម៌នៅកម្ពុជា តាមរយ:អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

Ousman Hasan 17-6-2016 (3)

Ousman Hasan 17-6-2016 (1)

Ousman Hasan 17-6-2016 (4)

Ousman Hasan 17-6-2016 (5)

Ousman Hasan 17-6-2016 (8)

Ousman Hasan 17-6-2016 (9)

Ousman Hasan 17-6-2016 (2)

Ousman Hasan 17-6-2016 (10)