ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី


នៅមូលដ្ឋានសមុទ្ររាម ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងជូនពរ ឆ្នាំថ្មី ដល់មេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរងនិងពលនាវិកទាំងអស់ ។ក្នុងឱកាសសប្បាយរីករាយ នាពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ឯកឧត្តម សូមជូនដល់មេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ និងក្រុមគ្រួសារកងទ័ព សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕