ឯកឧត្តម លី ឡេង អញ្ជើញកាត់វិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅមណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង


នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញកាត់វិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅមណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ដែរថា៖ នៅខេត្តត្បូងឃ្មុំ មានមណ្ឌលប្រឡងចំនួន ៥មណ្ឌល ស្មើនឹង១២៩បន្ទុប់ បេក្ខជនសរុបចំនួន ៣.១៥១នាក់ ស្រី១.៦៦០នាក់ ក្នុងនោះ មណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង មាន៣៦បន្ទុប់ បេក្ខជនចំនួន៩០០នាក់ ស្រី៥០៩នាក់ មណ្ឌលវិទ្យាល័យ សម្ដេចម៉ែ មាន៣០បន្ទុប់ បេក្ខជនចំនួន៧៥០នាក់ ស្រី៤២០នាក់ មណ្ឌលវិទ្យាល័យ ហ៊ុន សែនខ្នារ មាន១៥បន្ទុប់ បេក្ខជនប្រឡងចំនួន៣៤៩នាក់ ស្រី១៨៧នាក់ មណ្ឌល បឋម៧មករា មាន២៥បន្ទុប់ បេក្ខជនប្រឡងចំនួន៦២៥នាក់ ស្រី២៨២នាក់ និងមណ្ឌលអនុវិទ្យាល័យរស្មីកុមារ មាន២៣បន្ទុប់ បេក្ខជនប្រឡងចំនួន ៥២៧នាក់ ស្រី២៦២នាក់ ផងដែរ៕