ឯកឧត្តម លឹម គានហោ បញ្ជាឱ្យក្រុមការងារ នាំយកគ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿងទៅទុកប្រចាំការនៅតំបន់ភូមិភាគឧត្តរ


គ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿង ត្រូវបានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បញ្ជាឱ្យក្រុមការងារ នាំយកទៅទុកប្រចាំការនៅតំបន់ភូមិភាគឧត្តរបន្ថែមទៀត ។

ក្រៅពីការប្រើប្រាស់លើការងារជួសជុលស្ដារឡើងវិញ និងការថែទាំប្រព័ន្ធធារាសាស្រ្ត គ្រឿងចក្រធុនធ្ងន់ទាំងនេះ ក៏នឹងត្រូវបានត្រៀមលក្ខណៈផងដែរសម្រាប់អន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ក៏ដូចជាអន្តរាគមន៍ទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយគ្រោះធម្មជាតិ ។