ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរគំរប់ខួន៣ឆ្នាំនៃមន្ទីរព្យាបាលក្វាងជូ ក្នុងខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរគំរប់ខួន៣ឆ្នាំនៃមន្ទីរព្យាបាលក្វាងជូ-កំពង់ស្ពឺ ដែលប្រព្រឹត្តធ្វើឡើងនៅឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់មន្ទីរព្យាបាលក្វាងជូបានចាប់ផ្ដើមបើកដំណើរការក្នុងខែមិថុនា ឆ្នាំ២០១៤ ក្នុងគោលបំនងកែលម្អបរិស្ថានសុខភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងរយៈពេលបីឆ្នាំនេះសកម្មភាពរបស់មន្ទីរព្យាបាលក្វានជូ បានពិនិត្យព្យាបាលជម្ញឺជូនប្រជាពលរដ្ឋសរុបចំនួន ២៣.០០០នាក់ ប្រុសចំនួន៥.០០០នាក់ ស្រី ១០.០០០នាក់ និងកុមារចំនួន ៨.០០០នាក់ ។
ឯកឧត្តម វ៉ី សំណាង ក៏បានលើងឡើងផងដែរថា លទ្ធផលទាំងអស់នេះហើយដែលសបញ្ជាក់អោយឃើញថាវិស័យសុខាភិបាលមានការរីកចម្រើនគួរជាទីមោទនៈ ដែលពីមួយឆ្នាំទៅមួយឆ្នាំទទួលបានការគ្រាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាការជ្រោមជ្រែងពីដៃគូរអភិវឌ្ឍន៍នានា ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋស្របទៅតាមយុទ្ធសស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ៕