ឯកឧត្តម សុខ ឥសាន៖ ជនកំសាក សម រង្ស៊ី រកកែមិនឡើង


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម​ សុខ ឥសាន បានមានប្រសាសន៍តាមរយៈ Telegram ថា នៅថ្ងៃទី១៤ មិថុនា ២០១៧ នេះ ក្រោយការចេញលិខិតលុបចោលបំរាម មិនឲ្យសម រង្សី មកចូលស្រុកភ្លាម សម រង្សីបានបញ្ចេញប្រតិកម្មភ្លាមដែរដោយបញ្ជាក់ច្បាស់ថា ខ្លួនមិនវិលមកចូល ស្រុក វិញទេលុះត្រាតែឧបសគ្គនានាដែលធានាដល់សុវត្ថិភាព ដល់ខ្លួនត្រូវបានដោះស្រាយ រួចជាមុន សិន ទើបខ្លួនវិលត្រឡប់មកចូលស្រុកវិញ ។

ឯកឧត្តម បានបន្តថា ពាក្យសំដីអត់បានការរបស់ សម រង្សីខាងលើនេះ បញ្ជាក់ច្បាស់លាស់ថា សម រង្សី ពិតជាមនុស្សកំសាកមែន ដាក់លក្ខ័ណ្ឌ ផុតពីរឿងមួយ ដល់រឿងមួយ មិនចេះចប់ទាល់តែសោះ ។ សម រង្សី ដាច់ខាត មិនហ៊ានចូលស្រុកវិញទេ ។   ដូច្នេះ រឿង សម រង្សី គឺចប់ហើយ បើចង់មក ក៏មក បើមិនមកទេ ក៏ហីទៅចុះ អត់ពី សម រង្សី មួយ ក៏បានដែរ គ្មាននរណាស្លាប់ដោយសារអត់ សម រង្សីទេ កុំយល់ច្រឡំឲ្យសោះ ក្រាញរស់នៅឯបរទេសរហូតដល់ងាប់តៃហោងតែម្តងទៅ គ្មានអ្នកណាខ្វល់ ឈឺក្បាលវិលមុខស្អីទេ កុំស្មានឲ្យសោះ ។

ជនកំសាកនៅតែកំសាកដដែល រកកែរមិនឡើងទេ នៅឯហ្នុងហើយ ។ បាយ បាយ ហើយ សម រង្សី អើយ។