ឯកឧត្តម សុខ ឥសាន បានប្រតិកម្មទៅការអត្ថាធិប្បាយ របស់អតីតគណបក្ស ប្រឆាំង ជុំវិញការអនុម័តច្បាប់របស់សភា កាលពីពេលថ្មីៗនេះ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រតិកម្មទៅការអត្ថាធិប្បាយ របស់អតីតគណបក្ស ប្រឆាំង ជុំវិញការអនុម័តច្បាប់របស់សភា​ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា ក្រោយរដ្ឋសភាជាតិ អនុម័តច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ លើមាត្រាមួយចំនួន វិសោធនកម្មមាត្ រាមួយចំនួននៃក្រមព្រហ្មទ័ណ្ឌ  ច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្ត ទៅនៃកហរុមប្រឹក្សាធម្មនុញ្ញ និង ច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឈន៏កម្ពុជា- វៀតណាម-ឡាវ នាថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ មក ព្រលឹងខ្មោចអតីតបក្សប្រឆាំង បានចេញរបស់ដែលហៅថា សេចក្តីថ្លែងការណ៏មួយ ប្រកាសមិនទទួលស្គាល់ការសម្រេចអនុម័តរបស់រដ្ឋសភាជាតិ ។

ឯកឧត្តមបន្ថែមថា “រដ្ឋសភាជាតិ ក្នុងអង្គប្រជុំវិសាមញ្ញរបស់ខ្លួន គឺដំណើរប្រជុំស្របតាម បទបញ្ញត្តិនៃច្បាប់ និងបទបញ្ជផ្ទៃក្នុងរដ្ឋសភា ហើយអនុម័តស្របតាមនីតិវិធីជាធរមាន ។  ចាប់តាំងពីអតីតបក្សប្រឆាំងងាប់តៃហោងទៅ តាមសាលដីកាស្ថាពរនិងបិទផ្លូវតវ៉ា មក ខ្មោចអតីតបក្សប្រឆាំង ត្រូវផាត់ចេញពីសង្គមកម្ពុជាទៅហើយ ហើយឥឡូវនេះ បានក្លាយទៅជាក្រុមឧទ្ទាមក្រៅច្បាប់ កំពុងអណ្តែតត្រសែតឯកណ្តាលមហាសាគរ ឯនាយសមុទ្រឯណោះ គ្មានការទាមទារឲ្យទទួលស្គាល់ប្ញមិនទទួលស្គាល់អីទាល់តែសោះ “។

ឯកឧត្តម បន្តថា “ជាការគួរឲ្យខ្មាស់អៀនណាស់ដែលបាននិយាយថា ខ្លួនមិនទទួលស្គាល់ មានអ្នកចង់ឲ្យទទួលស្គាល់ ឯណា?  ថាតែខ្លួនឯង អត់ចេះខ្មាស់ខ្មោចសោះ ។ តើខ្លួនមានតួនាទីអីទៀត សម្រាប់សង្គមកម្ពុជានោះ ?”

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បន្តទៀតថា “នេះបានចំជាដូចពាក្យស្លោកថា ឆ្កែចេះតែព្រុស មនុស្សចេះតែដេីរ ឲ្យតែដេីរត្រង់ផ្លូវ បេីមករញ៉េរញ៉ៃ ធាក់មួយជើង បាក់ឆ្អឹងជំនីប្រយ័ត្ន”៕