ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញបើកកិច្ចប្រជុំសកម្មភាពការងាររបស់ ក្រុមការងារ និង​ គណកម្មការបក្សសង្កាត់


រសៀលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្នាក់ការគណបក្ស សង្កាត់ជ្រោយចង្វារ មានរៀបចំកិច្ចប្រជុំសកម្មភាពការងាររបស់ក្រុមការងារ និង​ គណកម្មការបក្សសង្កាត់ដែលមានការអញ្ជើញចូលរួម ពី ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមនិង ឯកឧត្តម លោកជំទាវ  លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ព្រមទាំងគណកម្មការបក្សសង្កាត់ ជាច្រើនរូបទៀត ។