ឯកឧត្តម អ៊ី ឈាន រៀបចំពិធី ស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូនខ្មែរឥស្លាម ខេត្តប៉ៃលិន


ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញ អបអរសាទរ ពិធីស្រាយបួស ខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាម ខេត្តប៉ៃលិន ទូទាំងខេត្ត សរុបចំនួន ៤០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់បងប្អូនខ្មែរឥស្លាមទាំងអស់ក្នុងខេត្តប៉ៃលិន ដោយសម្តេចតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ឋិសេរីភាពរស់នៅរបស់បងប្អូនខ្មែរឥស្លាមនៅទូទាំងប្រទេស រួមទាំងសិទ្ឋិសេរីភាពជំនឿសាសនា និងនយោបាយជាដើម ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា គឺយើងទាំងអស់គ្នាបានរស់នៅសុខដុមរម្យនាមកដល់ពេលនេះ គឺដោយសារយើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ បើយើងគិតកាលពីជាង៣០ឆ្នាំមុន យើងស្ថិតក្នុងភ្លើងសង្រ្គាម មិនថាប្រជាជនខ្មែរ ឬបងប្អូនខ្មែរឥស្លាម គឺរស់នៅដោយភាពភ័យខ្លាច និងគ្មានសិទ្ធិសេរីភាព គឺត្រូវបានកាប់សំលាប់យ៉ាងព្រៃផ្សៃពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត តែដោយមានគណបក្សប្រជាជនកម្ពុជា និងនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានរំដោះជាតិ និងបង្រួបបង្រួមជាតិ ឲ្យប្រជាពលរដ្ឋបានរស់រានមានជីវិតឡើងវិញរហូតមកដល់បច្ចុប្បន្ន គឺរក្សាបានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ ដូចនេះយើងទាំងអស់ត្រូវបន្តថែរក្សាឲ្យខានតែបាន នូវសុខសន្តិភាពនេះ គឺយើងរស់នៅទាំងអស់គ្នាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ និងជំនឿសាសនា រស់នៅដោយស្មើរភាព មានសិទ្ធិសេរីភាព មិនថាបងប្អូនប្រជាពលរដ្ឋខ្មែរ ឬបងប្អូនខ្មែរឥស្លាម ឡើយ ។
ឯឧត្តមក៏បានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនសាសនិកខ្មែរអ៊ីស្លាមទូទាំងខេត្ត សូមជួបប្រទះតែសេចក្តីមេត្តាករុណា សេចក្តីសុខសន្តិភាព សេចក្តីចម្រុងចម្រើន និងសុខដមរម្យនា អំពីព្រះអាឡោះជានិច្ចនិរន្តន៌រហូតតរៀងទៅ ។ សូមបញ្ជាក់ថា ការរៀបចំ ពិធីស្រាយបួល ខែរ៉ាម៉ាឌន ជូនដល់បងប្អូនខ្មែរឥស្លាមខេត្តប៉ៃលិន គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដោយឯកឧត្តម អ៊ី ឈាន និងលោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជួយឧបត្ថម្ភគាំទ្រ គ្រឿងឧបភោគ បរិភោគ បួសទាំងអស់ ។ ហើយក្នុងឱកាសនេះក្រៅពីអាហារបួសសម្រាប់បងប្អូន គឺឯកឧត្តម និងលោកជំទាវ បានផ្តល់ជូននូវទឹកសុទ្ធ ៥០កេស ទឹកផ្លែឈើ ៥០កេស និងថវិកា ២លានតៀល សម្រាប់ទុកជូនបងប្អូនស្រាយបួស ថ្ងៃបន្តទៀត ផងដែរ ។

Y Qian 21-6-2016 (3)

Y Qian 21-6-2016 (7)

Y Qian 21-6-2016 (6)

Y Qian 21-6-2016 (1)

Y Qian 21-6-2016 (13)

Y Qian 21-6-2016 (4)

Y Qian 21-6-2016 (9)

Y Qian 21-6-2016 (10)

Y Qian 21-6-2016 (12)

Y Qian 21-6-2016 (11)

Y Qian 21-6-2016 (14)

Y Qian 21-6-2016 (15)

Y Qian 21-6-2016 (16)

Y Qian 21-6-2016 (17)

Y Qian 21-6-2016 (18)