អភិបាលខេត្តពោធិ៍សាត់ ផ្តល់ស្រូវពូជផ្ការំដួល ៨តោន ជូនប្រជាកសិករ ២ឃុំ ក្នុងស្រុកកណ្តៀង

ស្រូវពូជផ្ការំដួល​ (ស្រូវក្រអូប)​ ចំនួន​ ៨តោន ដែលរៀបចំដោយ​ មន្ទីរ​កសិក​ម្មខេត្ត​ ត្រូវបានលោក ម៉ៅ ធនិន​ អភិបាលខេត្ត ចុះផ្តល់ជូនដល់ប្រជាកសិករ ចំនួន ២០០គ្រួសារ មកពីឃុំស្យា ៣ភូមិ​ និង ឃុំស្រែស្តុក​ ៦ភូមិ ក្នុងស្រុកកណ្តៀង នៅលើខ្នងប្រឡាយ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រែកស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ សម្រាប់ចាប់ផ្តើមបើកធ្វើស្រូវដើមរដូវវស្សា ។

2017-01-21T14:07:44+00:00 ថ្ងៃ សុក្រ, ៣ មិថុនា ២០១៦|