ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បំពាក់ឯកសណ្ឋាន និងមួកសុវត្ថិភាពដល់អ្នករត់ម៉ូតូឌុបនៅក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ ដើម្បីធានា បាននូវសោភ័ណ្ឌភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង ព្រមទាំងលោកជំទាវ កែវ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង លោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត បានបំពាក់ឯកសណ្ឋាន និង មួកសុវត្ថិ ដល់អ្នករត់ម៉ូតូឌុបនៅក្រុងកំពង់ឆ្នាំង ចំនួន១០០នាក់ ។

ោកកែវ ពៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ដើម្បីជម្រុញអោយការផ្សព្វច្បាប់ចរាចរណ៍អោយបានទូលំទូលាយបន្ថែមទៀត អ្នករត់ម៉ូតូឌុបនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ពេលធ្វើដំណើរ និង ឌុបភ្ញៀវ លើផ្លូវសារធារណៈ ។ នេះជាលើកទី១ហើយដែល អាជ្ញារធរខេត្តបានរៀបចំអោយមានឯកសណ្ឋានជាកំណត់សំគាល់សម្រាប់ក្រុមម៉ូតូឌុប ហើយដើម្បីរួមចំណែកជាមួយអាជ្ញាធរខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានផ្តល់មួកសុវត្ថិភាពចំនួន១០០មួក ដល់អ្នករត់ម៉ូតូឌុបក្នុងក្រុងកំពង់ឆ្នាំងផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាពេលនេះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរខេត្តរៀបចំអោយ អ្នកប្រកបរបរ រត់ម៉ូតូឌុបមានឯកសណ្ឋានដូចពេលនេះ គឺដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងសា្អត ធ្វើយ៉ាងណារក្សាបាននូវសោភ័ណភាព នៅក្នុងខេត្តសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ និង ចំណុចបន្តគឺ ដើម្បីខេត្តកំពង់ឆ្នាំងត្រៀមធ្វើជាម្ចាស់ផ្ទះនៃបុណ្យទន្លេខាងមុខ ដោយរក្សាបាននូវសណ្តាប់ធ្នាប់ប្រកបដោយសុជីវធម៌ គុណធម៌របស់អ្នករត់ម៉ូតូឌុប ។

ឯកឧត្តមបានបញ្ជាក់ទៀតថាៈ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, តាមរយៈនៃនយោបាយ ឈ្នះ ឈ្នះបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ។ បាន ផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានារួមមានៈ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌល
សុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត តាំងពីទីប្រជុំជន រហូតដល់ជនបទ ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ។ ដើម្បីបង្ហាញអោយឃើញអំពីការប្រែប្រួលនៃការអភិវឌ្ឍនេះ ការប្រកបមុខរបររត់ម៉ូតូឌុប ក៍ត្រូវមានអត្តសញ្ញាណមួយច្បាស់លាស់ សម្រាប់សម្គាល់ផងដែរ ដើម្បីងាយស្រួលភ្ញៀវជាតិនិងអន្តរជាតិ ទំនាក់ទំនងក្នុងការផ្តល់នូវសេវាកម្មម៉ូតូឌុបនេះ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ជាទិសដៅនៅពេលខាងមុខ អាជ្ញាធរខេត្តនឹងរៀបចំអោយមានជាសមាគមន៍ម៉ូតូឌុបនៅក្នុងខេត្ត ដែលប្រធានសមាគមន៍មួយច្បាស់ លាស់ ដែលអាចទទួលបាននូវអត្ថប្រយោជន៍សង្គមផ្សេងៗពីរាជរដ្ឋាភិបាលផងដែរដូចសមាគមន៍នានានៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ក្រុមម៉ូតូឌុបទាំងអស់ ត្រូវចូលរួមគោរព និង អនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ដោយត្រូវធ្វើខ្លួនជាគំរូគេក្នុងកាងអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ។