គណៈកម្មការទី៦ព្រឹទ្ធសភា សហការជាមួយនឹងគណៈកម្មការទី៥ព្រឹទ្ធសភា បានបេីកិច្ចប្រជុំដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី


នាព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មការទី៦ព្រឹទ្ធសភា សហការជាមួយនឹងគណៈកម្មការទី៥ព្រឹទ្ធសភា បានបេីកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។