លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំនយោបាយដល់សមាជិក សមាជិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំនយោបាយដល់សមាជិក សមាជិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
នាឱកាសនោះលោកជំទាវក៍បានមានប្រសាសន៍ថា៖ ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាការឆ្លើយតបតាមតម្រូវការរបស់មន្ត្រីរាជការ ដោយបានប្រើប្រាស់មន្ត្រីរបស់ក្រសួងដែលមានបទពិសោធន៍និងបានទទួលការបណ្តុះបណ្តាលនៅគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកធ្វើជាគ្រូឧទ្ទេសនាម។
ជាទីបញ្ចប់លោកជំទាវក៏បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ត្រូវគោរពពេលម៉ោងសិក្សា ត្រងត្រាប់ស្តាប់ដើម្បីទទួលនូវចំណេះដឹងទាំងនោះមកអភិវឌ្ឍន៍ខ្លួនបន្ថែមមួយកម្រិតទៀត។

sss1 sss3 sss2