ការជួបសម្តែងការគូរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជណាចក្រកម្ពុជា ជាមួយលោក Frederic Valletoux អភិបាលក្រុង Fontaine Bleau សាធារណៈរដ្ឋបារាំង


នៅរសៀលថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្ត បានជួបសម្តែងការគូរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជណាចក្រកម្ពុជា ជាមួយលោក Frederic Valletoux អភិបាលក្រុង Fontaine Bleau នៃសាធារណៈរដ្ឋបារាំង ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី មកពីមន្ទីរ អង្គភាព សរុបចំនួន ១៤រូបផងដែរ។

ការជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូក្រុង Fontaine Bleau នៃសាធារណៈរដ្ឋបារាំង គឺដើម្បីចងសម្ព័ន្ធមេត្រីជាមួយគ្នា និងពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសដល់ភ្ញៀវ និងអ្នកវិនិយោគ ដែលបានអញ្ជើញមកខេត្តសៀមរាប។

លោកអភិបាលរងខេត្ត បានសំណូមពរដល់ប្រតិភូក្រុង Fontaine Bleau នៃសាធារណៈរដ្ឋបារាំង ជួយពង្រឹងដល់វិស័យសុខាភិបាល វិស័យអប់រំ យុវជន និងកីឡា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យទេសចរណ៍ និងជួយធ្វើការអភិវឌ្ឍក្រុងសៀមរាប អោយភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ មកទស្សនៈកិច្ច កាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប អោយមានកំណើនឡើងច្រើនថែមទៀត។ ក្នុងនោះដែរ លោកអភិបាលក្រុង នៃសាធារណៈរដ្ឋបារាំង ក៏បានសន្យាថា នឹងជម្រុញអោយមានកិច្ចសហការល្អ និងជួយជម្រុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ ទាំងអស់ មកប្រទេសកម្ពុជា ជាពិសេសគឺខេត្តសៀមរាប អោយមានកំណើនឡើងជាបន្តបន្ទាប់៕