សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ប្រទេសនេប៉ាល់ហើយ


នៅម៉ោង១១:១៥ នាទីព្រឹក នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ទីក្រុង Kathmandu ប្រទេសនេប៉ាល់ ប្រកបដោយសុវត្ថិភាពហើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការដោយ ឯឧ Ishwor Pokhrel ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ ជាមួយនឹងពិធីត្រួតកងកិត្កតិយសវុន្ទាអាវុធ និងពិធីគោរពភ្លេងជាតិនៃប្រទេសទាំងពីរប្រកបដោយភាតរភាព ស្និទ្ឋស្នាលរាក់ទាក់ និងកក់ក្តៅបំផុត។ កម្មវិធីរសៀលនេះ គឺ សម្តេចតេជោ គ្រោងនឹងអញ្ជើញជួបរដ្ឋមន្រ្តីការបរទេស និងប្រជុំចង្អៀតជាមួយនាយករដ្ឋមន្រ្តីនេប៉ាលផងដែរ៕