ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុកមង្គលបូរី ចុះសិក្សាជ្រើសរើសទីតាំងសម្រាប់សាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបូរី ចំនួន ០១ កន្លែង


ថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុកមង្គលបូរី ដើម្បីចុះសិក្សាជ្រើសរើសទីតាំងសម្រាប់សាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបូរី ចំនួន ០១ កន្លែង និងទីតាំងសម្រាប់សាងសង់ស្ថានីយបូមទឹក ចំនួន ០២ កន្លែង នៅក្នុងភូមិសាស្ត្រឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល ក្រុមការងារ បានបន្តដំណើរចុះទៅកាន់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីសិក្សាទីតាំងសម្រាប់សាងសង់អាងទឹក ០១ កន្លែង នៅក្នុងតំបន់ភ្នំអាម៉ន ស្ថិតក្នុងឃុំស្នាល់មាន់ សម្រាប់ផ្គត់ផ្គង់ទឹកឲ្យការប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្មនៅតំបន់នោះ ។